អភិបាលខណ្ឌ​សែនសុខ បរិច្ចាគ​បៀវត្ស​ក្នុង​មួយ​ខែ ១លាន​រៀល​រយៈពេល ៦ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid​-19

​(ភ្នំពេញ​)៖ លោក ម៉ូវ ម៉ា​និ​ត អភិបាលខណ្ឌ​សែនសុខ នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ចំនួន ១លាន​រៀល រយៈពេល ៦ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 ចាប់ពី​ខែមេសា ដល់​ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN 007​)

ពាក្យទាក់ទង