ស្នងការ​នគរបាល​ខេត្តសៀមរាប ប្រកាស​យក​ឆ្នាំ២០២០នេះ ជា​ឆ្នាំ​រឹត​បន្តឹង​លើ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទូទាំង​ខេត្ត ​

(សៀមរាប​)៖ ថ្លែង​ក្នុង​ពីធី​បើក​វគ្គ​ផ្សព្វផ្សាយ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ​នេះ លោក​ឧត្តមសេនីយ៍​ទោ ទិត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​កង្វល់​ដោយសារតែ​អត្រា​បាត់បង់ជីវិត របួស នៅក្នុង​កំ​រឹត​ខ្ពស់ និង​បន្សល់​វិបត្តិ​សម្រាប់​សង្គមជាតិ ខណៈ​ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​មាន​ចំនួន ៤១២១ករណី កើន​លើស​ឆ្នាំ២០១៨ ក្នុង​អត្រា២៦ភាគរយ ក្នុង​នោះ​ជនរងគ្រោះ​ដែល​ត្រូវ​បាត់​បង​ជីវិត​មាន​ចំនួន ១៩៨១នាក់ កើន​លើស​ក្នុង​អត្រា១២ភាគរយ  អ្នក​រង​របួស​មាន​ចំនួន ៦១៤១នាក់ ស្មើនឹង​អត្រា​កើនឡើង២៩ភាគរយ។

លោកស្នងការ​នគរបាល​ខេត្តសៀមរាប បន្ថែម​ថា ផ្អែកលើ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០១៩កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ដាក់​ឆ្នាំ២០២០ ជា​ឆ្នាំ​ប្រកាស​អាសន្ន​សម្រាប់​មាន​វិធានការ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ដោយធ្វើ​កំ​ណែ​រទម្រង់​អនុក្រឹត្យ​ថ្មី ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ដូច្នេះ​ខេត្តសៀមរាប​យើង ក៏​ត្រូវ​យក​ឆ្នាំ២០២០នេះ ជា​ឆ្នាំ​រឹត​បន្តឹង​លើ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ ហើយ​រំពឹង​ថា ការអនុវត្ត​ផែនការ​នេះ នឹង​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងតិច៥០ភាគរយ៕( ANN តាំង ហូ​)

ពាក្យទាក់ទង