ស្នង​ការ​​នគរ​បាល​​ខេត្ត​សៀម​រាប ប្រកាស​​បរិច្ចាគ​​បៀវត្ស ៥០​ភាគ​រយ រយៈ​ពេល ៧​ខែ ជូន​​គណៈ​កម្មការ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ Covid​-19​ ​

(សៀមរាប​)៖ លោក​ឧត្តមសេនីយ៍​ទោ ទិត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​កប្រាក់បៀវត្ស​ចំនួន ៥០ភាគរយ រយៈពេល ៧ខែ គិត​ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ២០២០ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid​-19 ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN តាំង ហូ​)

ពាក្យទាក់ទង