ថ្នាក់​ដឹក​នាំ​​ខេត្ត​សៀម​រាប ៣​រូប ប្រកាស​​បរិច្ចាគ​​ប្រាក់​បៀ​វត្ស​​រយៈ​ពេល ៧​ខែ ជូន​​ដល់​​គណៈ​កម្មការ​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ Covid​-19​

(សៀមរាប​)៖ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស រយៈពេល ៧ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 គិត​ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ២០២០។

ជាមួយគ្នា​នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត​សៀមរាប ក៏បាន​ចូលរួម​បរិច្ចាគ​បៀវត្ស​ចំនួន ១លាន​រៀល​ក្នុង​មួយ​ខែ រយៈពេល ៧ខែ គិត​ចាប់ពី​ខែមេសា​ដល់​ខែតុលា ឆ្នាំ២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 គិត​ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ២០២០។

ដោយឡែក លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក៏បាន​ចូលរួម​បរិច្ចាគ​បៀវត្ស​ចំនួន ៥សែន​រៀល​ក្នុង​មួយ​ខែ រយៈពេល ៧ខែ គិត​ចាប់ពី​ខែមេសា​ដល់​ខែតុលា ឆ្នាំ២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 គិត​ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ២០២០ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN តាំង ហូ​)

ពាក្យទាក់ទង