ស្នង​ការ​​ខេត្ត​ព្រះវិហារ ប្រកាស​​បរិច្ចាគ​​ប្រាក់​បៀ​វត្ស​​រយៈ​ពេល ៦​ខែ​​ជូន​​ដល់​​គណៈ​កម្ម​កា​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ Covid​-19

​(ព្រះវិហារ​)៖លោ​កឧត្ត​សេនីយ៍​ទោ សួស សុខ​ដារ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន​ចំនួន ៦ខែ ជូន​ដល់​គណៈកម្ម​កា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ២០២០។ ​

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN សួន ក្រែង)

ពាក្យទាក់ទង