សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ចុះ​បង្ក្រាប​បទល្មើស​ក្នុង​ស្រុក​សៀមប៉ាង រក​ឃើញ​ឈើ​ប្រណីត​ជាង ២៥០ដុំ

​(ស្ទឹងត្រែង​)៖ ឈើ​ប្រណីត​ល្មើសច្បាប់ ជាង ២៥០ដុំ ជា​ប្រភេទ​ឈើ​ធ្នង់ មានតម្លៃ​ច្រើន​ពាន់​ដុល្លារ ដែល​ឈ្មួញ​ជនជាតិ​វៀតណាម បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ យក​ទៅ​រក្សាទុក និង​ត្រៀម​ដឹកជញ្ជូន​យក​ទៅ​លក់​ឆ្លង​ប្រទេស ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ រក​ឃើញ និង​រឹបអូស​បាន​ទាន់ពេល​វេលា។ ​

ការ​ចុះ​បង្ក្រាប បាន​ធ្វើឡើង​កាលពី​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ នៅ​ចំណុច​ក្នុង​ភូមិ​ស្រែ​ឬស្សី​ថ្មី ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

សេចក្តី​រាយការណ៍ ពី​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ថា ទីតាំង​រក្សាទុក​ឈើ​ប្រណីត​ល្មើសច្បាប់ ខាងលើ​នេះ​គឺ​ជនជាតិ​វៀតណាម បាន​ជួល​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ យក​ទៅ​ទុក បម្រុង​ដឹក​ចេញទៅ​ប្រទេស​វៀតណាម។

ក្រោយ​បង្ក្រាប​បាន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ដឹកជញ្ជូន​យក​ទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែសំបូរ នៃ​ស្រុក​សៀមប៉ាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕(ANN 007​)

ពាក្យទាក់ទង