អនុប្រធានបក្សប្រជាជាជន ថា អតីតមេដឹកនាំបក្សប្រឆាំង នឹងមិនវិលចូលស្រុកវិញទេ

ទំហំអក្សរ៖

(ភ្នំពេញ)៖ អនុប្រធានបក្សប្រជាជនកម្ពុជា សម្ដេច សាយ ឈុំ បានធ្វើការទស្សន៍ទាយ នៅក្នុងកិច្ចប្រជុំមួយ ឯទីស្នាក់ការក្នុងសង្កាត់ទឹកថ្លា នារសៀលថ្ងៃទី០៦  កញ្ញានេះ ថា អតីតមេដឹកនាំបក្សប្រឆាំងគឺលោក សម រង្ស៊ី នឹងមិនវិលចូលប្រទេសវិញ ដូចការអះអាងនោះទេ។

មូលហេតុដែលសម្ដេចលើកឡើងបែបនេះ ដោយសំអាងលើហេតុផលថា លោក សម រង្ស៊ីខ្លាចគុក, ហើយថា បើអតីតមេដឹកនបក្សប្រឆាំង រូបនេះ មិនខ្លាចគុក ម្ល៉េះមិនរត់ចោលស្រុក នោះទេ។ ប៉ុន្តែយ៉ាងណាក៍ដោយ សម្ដេចបញ្ជាក់ថា កុំមើលងាយសត្រូវ។

សេចក្ដីថ្លែង បែបនេះរបស់អនុប្រធានបក្សប្រជាជន បានធ្វើឡើង ខណៈកាលពីពេលថ្មីៗ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេស ថា នឹងវិលចូលកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕ វិទូរ្យ

អនុប្រធានបក្សប្រជាជាជន ថា អតីតមេដឹកនាំបក្សប្រឆាំង នឹងមិនវិលចូលស្រុកវិញទេ