ឯកឧត្តម វិន ឡៃ​ជូ នាំ​យក​អំណោយ​ទៅ​ចែក​ជូន មន្ត្រី​នគរបាល​ព្រំដែន​គោក​វរ ៧៩៥ ប្រចាំ​ទិសទី១តំបន់​ប្រាសាទព្រះវិហារ

​(ព្រះវិហារ​)៖ ឯកឧត្តម វិន ឡៃ​ជូ អគ្គនាយក​រដ្ឋបាល ក្រសួងវប្បធម៌ និង​វិ​ចិ​ត្រ​សីល្បៈ នៅ​ព្រឹក​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងវប្បធម៌ ចុះ​សួរ​សុខ​ទុក និង​នាំ​យក​អំណោយ​ផ្ដល់​ជូន នាយ និង ពល​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ ៧៩៥ ឈជើង​ខ្សែត្រៀម​ជួរមុខ​ទិសទី១តំបន់​ប្រាសាទព្រះវិហារ។

ក្នុង​ឱកាស​នោះ ឯកឧត្តម អគ្គនាយក បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ដល់​កងកម្លាំង​ទាំងអស់ ដែល​តែងតែ​យកចិត្ត​ទុកដាក់​រាល់​ភារកិច្ច និង​មាន​ឆន្ទៈ​ខ្ពស់​ការពារ​ជាតិ​ការពារ​សន្តិសុខ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ការពារ​រដ្ឋធម្មនុញ្ញ។

ឯកឧត្តម បាន​លើកឡើង​អំណោយ​នា​ពេលនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់​សមរភូមិ​ក្រោយ ជាមួយ​សមរភូមិ​មុខ ដើម្បី​បញ្ជាក់​ពី​ជិតស្និទ្ធ រវាង​សមរភូមិ​ទាំងពីរ​ដែល​មិន​អាច​ខ្វះ​បាន ដូច​អណ្តាត​នឹង​ធ្មេញ​យ៉ាង​ដូច្នោះ​ដែរ​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង