CDC អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរការណ៍​រោងចក្រ​កែច្នៃ​ដែក​នៅ​ស្រុក​ឧដុង្គ ក្នុង​ទំហំ​វិនិយោគ ១៦,៧លាន​ដុល្លារ


​(ភ្នំពេញ​)៖ តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន HONG DE SHENG (CAMBODIA​) STEEL CO​., LTD​. ដំណើរការ​រោងចក្រ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​លើ​ទំព័រ Facebook របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បញ្ជាក់​ថា គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន HONG DE SHENG (CAMBODIA​) STEEL CO​., LTD​. មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ១៦,៧ លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​ចំនួន ៣៨៤កន្លែង​៕(ANN 007​)

CDC អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរការណ៍​រោងចក្រ​កែច្នៃ​ដែក​នៅ​ស្រុក​ឧដុង្គ ក្នុង​ទំហំ​វិនិយោគ ១៦,៧លាន​ដុល្លារ


ពាក្យទាក់ទង