ព្រះរាជអាជ្ញា​ខេត្ត​កណ្ដាល ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស ៥០ភាគរយ​ក្នុង​មួយ​ខែ រយៈពេល៩ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺCovid​-19​ ​

(កណ្តាល​)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន ចំនួន ៥០ភាគរយ ក្នុង​មួយ​ខែ រយៈពេល៩ខែ ចាប់ពី​ខែមេសា ដល់​ខែធ្នូ ឆ្នាំ២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅជា​មួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN 007​)

ពាក្យទាក់ទង