តម​អាហារ​មួយចំនួន​ ដើម្បី​បញ្ចុះ​កូ​ឡេ​ ស្ដេ​រ៉ុល​ក្នុង​រាងកាយ​


១. កាត់បន្ថយ​ពី​ការ​បរិភោគ​អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង

​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ គឺ​អាច​ជួយ​ជំរុញ​កម្រិតជាតិ​ស្គរ​នៅក្នុង​ឈាម​បាន​យ៉ាង​ឆាប់រហ័ស​ ព្រមទាំង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​ផង​ដែរ​។ ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​បញ្ហា​លើស​កូ​ឡេ​ស្ដេ​រ៉ុល​ ការកាត់បន្ថយ​ពី​អាហារ​ដែល​មាន​ជាតិ​ផ្អែម​គឺ​ ទទួល​បាន​ប្រសិទ្ធ​ល្អ​បំផុត​។

២. កាត់​ពី​បន្ថយ​ពី​ការ​ទទួលទាន​អាហារ​ចម្អិន​ស្រាប់​

អាហារ​ដែល​ឆ្អិន​ស្រាប់​ភាគច្រើន​ មាន​ដូចជា​ សាច់​វេច​ បឺ​រហ្គ័រ​ មាន់​បំពង​ ដំឡូង​ ដែលគេ​ឱ្យ​ឈ្មោះ​វា​ជា​អាហារ​ Junk​ food​ នោះ​។ អាហារ​ប្រភេទ​នេះ​សម្បូរទៅដោយ​កូ​ឡេ​ស្ដេ​រ៉ុល​។ វា​ក៏អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ទៅដល់​ចរន្ត​នៃ​ឈាម​របស់​ទៀតផង​ ដែល​ជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​ឆាប់​មាន​អាការៈ​ស្ទះ​សរសៃ​ឈាម​បេះដូង​។

៣. ទទួលទាន​ត្រី​

ការ​បបូរ​ត្រី​ច្រើន​ គឺ​អាច​ជួយ​រំលាយ​នៅ​ខ្លាញ់​ក្នុង​រាងកាយ​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​។ ត្រី​សម្បូរទៅដោយ​ជាតិ​ អាស៊ីត​ អូមេហ្គា​ ៣ ដែល​វា​បាន​ផ្តល់​អត្ត​ប្រយោជន៍​ជាច្រើន​ មិន​ត្រឹមតែ​រំលាយ​ជាតិ​ខ្លាញ់​នោះ​ឡើយ​ វា​ក៏បាន​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​អ្នកដំណើរ​ការ​ទៅ​បាន​ល្អ​ទៀតផង​៕ ហម​ ឥន្ទ្រ​ចេស្ដា​

តម​អាហារ​មួយចំនួន​ ដើម្បី​បញ្ចុះ​កូ​ឡេ​ ស្ដេ​រ៉ុល​ក្នុង​រាងកាយ​


png