អាវុធហត្ថ​ខេត្តព្រះវិហារ រឹបអូស​ឈើ​ចម្រុះ​ជាច្រើន​ម៉ែ​តគូប​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ចំនួន ៣ទីតាំង​

(ព្រះវិហារ​)៖ ឈើ​ចម្រុះ​ជាច្រើន​ម៉ែត្រគូប​ដែល​ក្រុម​ឈ្មួញលួចលាក់​ទុក​ខុសច្បាប់​ចំនួន ៣ទីតាំង នៅក្នុង​ភូមិ​ពោធិ៍ឃុំ​ម្លូ​រព្រៃ១ ស្រុក​ឆែប ខេត្តព្រះវិហារ បម្រុង​ដឹក​ចេញទៅ​លក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បង្ក្រាប​បាន។ ​

ការ​ចុះ​បង្ក្រាប​នោះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក ឧត្តម​សេនីយ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ។

ជា​លទ្ធផល សមត្ថកិច្ច បាន​រក​ឃើញ និង​ដកហូត ឈើ​ចម្រុះ​ប្រភេទ​លេខ ១ជាច្រើន​ម៉ែត្រគូប និង​គោយន្ត​កន្ត្រៃ​ចំនួន ១គ្រឿង យក​ទៅ​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង