ទទួល​ទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​


បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ផ្នែក​សុខភាព​នៃ​ភ្នែក​ ក្នុង​នោះ​សភាព​ភ្នែក​ស្ងួត​ក៏​ជា​បញ្ហា​ដ៏​ចម្បង​នៅក្នុង​បញ្ហា​ទាំងនោះ​ផង​ដែរ​។ កាលណា​ដែល​អ្នក​កើតមាន​នូវ​បញ្ហា​ភ្នែក​ស្ងួត​នេះ​ វា​បាន​ធ្វើ​ឱ្យ​ភ្នែក​របស់​ឡើងក្រហម​ ក្ដៅ​ និង​ពិបាក​ក្នុង​ការ​មើលទៅ​កន្លែង​ ឬវត្ថុ​មួយចំនួន​ដែល​មាន​ពន្លឺ​ចាំង​ខ្លាំង​។

បញ្ហា​នេះ​បណ្ដាលមកពី​ក្រពេញ​ភ្នែក​របស់​អ្នក​មិន​អាចប​ង្កើត​នៅ​ចំនួន​ទឹក​ ឬទឹកភ្នែក​គ្រប់គ្រាន់​។

ការ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ គឺ​អាច​ជួយ​អ្នក​កាត់បន្ថយ​នៅ​បញ្ហា​ទាំងនេះ​។ នៅពេល​ណា​ដែរ​ភ្នែក​របស់​អ្នក​ស្ងួត​ នោះ​ជា​សញ្ញា​មួយ​ដែល​ថា​ ភ្នែក​របស់​អ្នក​កំពុង​ខ្វះ​ ឬបាត់បង់​ជាតិទឹក​ ដូច្នេះ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ ទទួលទានទឹក​ឱ្យ​បាន​ ៨ ទៅ​ ១០កែវ​ជា​រឿង​រាល់ថ្ងៃ​។

ម្យ៉ាងវិញទៀត​អ្នក​មិន​គួរ​ធ្វើការ​ទទួលទាន​ភេសជ្ជៈ​ ឬកាហ្វេ​ជំនួស​នោះ​ទេ ពី​ព្រោះ​វា​មិន​អាច​ផ្ដល់​នូវ​ជាតិទឹក​ឱ្យ​ភ្នែក​របស់​អ្នក​បាន​គ្រប់គ្រាន់​នោះ​ឡើយ​៕ ហម​ ឥន្ទ្រ​ចេស្ដា​

ទទួល​ទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​


png