ផឹកចំស្រាឌឺ! ទាញចបជីកវាយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតជាប់ខ្នោះ

(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ក្នុងករណីហិង្សាវាយគ្នានឹងចបជីក នៅវង់ផឹកស៊ីព្រោះតែខឹងគេនិយាយឌឺដងច្រើនពេក។

ជនសង្ស័យមានឈ្មោះ ដាក់ ប៊ុនសុង ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិថ្មីឃុំត្នោត ស្រុកកនរគ ខេត្តពោធិ៍សាត់។

ចំណែកជនរងគ្រោះមានឈ្មោះ ហេង សុខងិន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិក្សត្របុរីឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

ហេតុការណ៍ ហិង្សានេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះចំណុចក្នុងភូមិក្សត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុខ ងិន បានអង្គុយផឹកស្រាសជាមួយឈ្មោះ កុត និងឈ្មោះ សុងឿន និងនិយាយលេងសើចទៅកាន់ជនដៃដល់ឈ្មោះ សុងដែលកុំពង់អង្គុយមើលទូរទស្សន៍ ថាបើ «ឯងសាក់ដៃខ្លាំងហេតុអី បានជាគេវាយ?»

ភ្លាមៗនោះជនសង្ស័យ ដៃដល់ឈ្មោះ ប៊ុនសុង ខឹងខ្លាំង និងសួរដេញដោលរកមុខអ្នកដែលនិយាយថា ខ្លួនចាក់សាក់ដៃ រួចបានស្ទុះទៅទាញចបជីកវាយជនរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនីខាងឆ្វេង ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនមកអធិការស្រុកភ្នំក្រវាញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង