នគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុង ៤ករណីផ្សេងគ្នា


(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណី ៤ដាច់ដោយឡែកពីគ្នា។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា៖ 

-ករណីទី១៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ភេទប្រុស ជាជនជាតិចិន ជិះម៉ូតូ ១គ្រឿង ម៉ាកអ៊ែប្លេក ឆែកឆេររកឃើញសោរច្នៃសំរាប់កាច់បំបែកសោកម៉ូតូ​ និង ឧបករណ៍មួយចំនួនទៀត នៅចំណុចមុខកាស៊ីណូប៉ាវទូ តាមបណ្តោយផ្លូវឯករាជ្យ​ ស្ថិតនៅ​ភូមិ២​ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ភេទប្រុស ជាជនជាតិខ្មែរ ជិះម៉ូតូ ១គ្រឿង ម៉ាក​អ៊ែប្លេក ឆែកឆេររកឃើញថាម៉ូតូដែលជនសង្ស័យជិះ​ មានបែកគ្រាប់សោរ​ និងប្រេីប្រាស់ស្លាកលេខក្លែងបន្លំ នៅចំណុចផ្លូវខ្មែរប្រណិត​ ស្ថិតនៅ​ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ករណីទី៣៖ ជនសង្ស័យចំនួន ៣នាក់ កំពុងធ្វេីសកម្មភាព​លួចដោះយកម៉ាស៊ីនត្រជាក់​១គ្រឿង​ នៅចំណុចម្តុំតោ២​ ស្ថិតនៅភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់។

-ករណីទី៤៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ភេទប្រុស ជនជាតិខ្មែរ កំពុងធ្វេីសកម្មភាព​លួចយកម៉ាស៊ីនភ្លេីង១គ្រឿង​ នៅចំណុចផ្លូវអូរ១​ ស្ថិតនៅភូមិ១​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នក្រុមជនសង្ស័យ និងវត្ថុតាងទាំង ៤ករណីខាងលើ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕(ANN កុប ហ្វារីត)

នគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុង ៤ករណីផ្សេងគ្នា
នគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុង ៤ករណីផ្សេងគ្នា
នគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុង ៤ករណីផ្សេងគ្នា
នគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុង ៤ករណីផ្សេងគ្នា


ពាក្យទាក់ទង