ចោរប្រើចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់ ឡាន ដើម្បីលួចយកកាបូបលុយ និងទ្រព្យសម្បត្តិ

(សៀមរាប)៖ មានករណីលួចសម្ភារ និងទ្រព្យសម្បត្តិនៅក្នុងរថយន្ត ដោយប្រើចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់មួយបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ នៅបណ្ណាគារម្ដុំក្រោយធនាគារ កាណាឌីយ៉ា ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ញឹម ហាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរម្ចាស់កន្លែងដូរលុយ យីហោ ហាក់ជួង ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប។

រថយន្តដែលជនសង្ស័យបាញ់បំបែកកញ្ចក់ យកទ្រព្យសម្បត្តិនោះ មានម៉ាក Toyota Fortuner ពណ៌ ទឹកមាស (ស្លេក) ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6822។

នៅមុនពេលពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តនោះ ទៅចតឡាន នៅកន្លែងកើតហេតុរួចចុះទៅទិញឥវ៉ាន់នៅក្នុងបណ្ណាគារ។

នៅពេលកំពុងតែទិញឥវ៉ាន់ ស្រាប់តែឮសំលេងឡានរបស់ខ្លួន រោទិ៍សញ្ញាអាសន្ន  និងសំលេងមនុស្សស្រែកថាចោរៗ ក៏ឃើញ មជនសង្ស័យ រត់ឆ្លងផ្លូវទៅឡើងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AU-6295 លេខតួ+លេខម៉ាស៊ីន-8554550 ដែលមានជនសង្ស័យម្នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អង្គុយចាំឌុបប៉ុន្តែត្រូវអ្នកបើករឺម៉កនៅជិតកន្លែងកើតហេតុ ស្រែកថាចោរៗ ហើយ ជួយដេញចាប់ដោយប្រតាយប្រតប់ បណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្ស័យក៏ទំលាក់កាបូបស្ពាយ ពណ៌ខ្មៅចំនួន០១ហើយរត់ចោលម៉ូតូទៅតាម ផ្លូវចំហៀងមន្ទីរពេទ្យបង្អែកខេត្ត សៀម រាប ដើម្បីរត់គេចខ្លួនបាត់។

ក្រោយមក អ្នកបើករ៉ឺម៉កក៏យកកាបូបស្ពាយនោះទៅអោយជនរងគ្រោះវិញ ទើបដឹងថា ឡាន ត្រូវគេបាញ់ឲ្យបែកកញ្ចក់ចំហៀង ខាងមុខ ផ្នែកខាងស្ដាំ ហើយកាបូបដែលគេយកមកឲ្យវិញនោះ គឺកាបូបស្ពាយរបស់កូនសម្រាប់ស្ពាយទៅរៀនទេ ហើយក្នុងនោះគឺមិនមានអ្វីទេ កាបូបនោះគឺខ្លួនទុកនៅក្នុងឡាន លើកៅអីខាងមុខផ្នែកខាងស្ដាំ។ 

សមត្ថកិច្ច ឆែកក្នុងកែបម៉ូតូរបស់ជនសង្ស័យ រកឃើញសោរកែឆ្នៃសម្រាប់កាច់សោរ ក ម៉ូតូចំនួន០២ដើម,ដែកខ្លីចុងស្រួចចំនួន ០២ដើម ទុកក្នុងប្រអប់បារី។

យោងទៅតាមវីដេអូការបស់មេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ យកចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ត។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា។ ចំណែកម៉ូតូរបស់ជនសង្ស័យបន្សល់ទុក និងវត្ថុតាងផ្សេងៗទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុងសៀមរាប ដែលចោរប្រើវិធីលួចដោយបាញ់បំបែកកញ្ចក់ឡានបែបនេះ៕(ANN តាំង ហូ)

ពាក្យទាក់ទង