អាវុធហត្ថស្រុកភ្នំក្រវ៉ាញ រកឃើញរថយន្តបាកុង ១គ្រឿងជាមធ្យោបាយដឹកឈើខុសច្បាប់

(ពោធិ៍សាត់)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកភ្នំក្រវ៉ាញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញរថយន្តបាកុង ១គ្រឿងដែលពួកឈ្មួញប្រើប្រាស់សម្រាប់ដឹកឈើ នៅក្នុងភូមិរវាង ឃុំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត បាកុង (អារ៉េវ) ដែលជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នេះ ត្រូវបានគេសង្កេតឃើញថា មានការដាក់តង្វាយសែនព្រេនជាស្រេចបម្រុងចេញធ្វើសកម្មភាព។

សមត្ថកិច្ច សម្រេចយកវត្ថុតាងខាងលើយកទៅរក្សាទុក រងចាំចាត់ការតាមនីតិវិធីនាពេលក្រោយ៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង