បុគ្គលិកកាស៊ីណូម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម


(ព្រះសីហនុ)៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០​នេះ នៅចំណុចអគារស្នាក់នៅរបស់បុគ្គលិក​ បន្ទប់លេខ៦៦០២​ ជាន់ទី៦​ ក្រុម២​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យថា ជនរងគ្រោះ​មានឈ្មោះ វ៉ន​ ភារិត​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិខ្មែរមុខរបរ ​បុគ្គលិកចែកបៀរ​កាស៊ីណូ មានស្រុកកំណើត ស្រុកបារាយ​ ខេត្តកំពង់ធំ​ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញ បានប្រគល់ សពជនរងគ្រោះជូន គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ANN កុប ហ្វារីត)

បុគ្គលិកកាស៊ីណូម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម
បុគ្គលិកកាស៊ីណូម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម
បុគ្គលិកកាស៊ីណូម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម


ពាក្យទាក់ទង