កម្មវិធី​ ​CamScanner​ ​ក្នុង​ ​Google​ ​Play​ ​Store​ ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​កំពុង​ចែកចាយ​មេ​រោ​គ​ម៉​លវ៊ែរ​ ​(​Malware​)​

ទំហំអក្សរ៖

​ក្រុមហ៊ុន​ហ្គូហ្គល​ ​(​Google​ ​Inc​.​)​ ​ទើបតែ​លុបចេញ​នៅ​កម្មវិធី​ដ៏​ពេញនិយម​មួយ​ឈ្មោះ​ ​CamScanner​ ​PDF​ ​Creator​ ​ចេញពី​ ​Google​ ​Play​ ​Store​ ​បន្ទាប់ពី​ត្រូវ​បាន​ក្រុមហ៊ុន​ ​Kaspersky​ ​រក​ឃើញថា​ ​វា​បាន​ចែកចាយ​មេ​រោ​គ​ម៉​លវ៊ែរ​ ​(​Malware​ ​Virus​)​។​

​កម្មវិធី​ ​CamScanner​ ​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ ​Shanghai-based​ ​CC​ ​Intelligence​ ​ដែល​មានការ​ទាញ​យក​ទៅ​ប្រើប្រាស់​ជាង​ ​១០០​ ​លាន​ដង​ពី​ ​Google​ ​Play​ ​Store​ ​គិត​ចាប់តាំងពី​ឆ្នាំ​ ​២០១០​ ​មក​។​ ​យោង​តាម​អ្នកស្រាវជ្រាវ​ ​នៅ​ក្រុមហ៊ុន​កំចាត់​មេរោគ​រុស្ស៊ី​ ​Kaspersky​ ​មេរោគ​ក្នុង​កម្មវិធី​នេះ​អាច​ ​បង្ហាញ​ពី​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​មិន​គប្បី​ដល់​អ្នកប្រើ​ប្រាស់​ ​ឬ​ភ្ជាប់​គណនី​របស់​អ្នកប្រើ​ប្រាស់​ ​ជាមួយ​ការ​ជាវ​ជាប្រចាំ​ ​ដោយ​ពុំ​មានការ​អនុញ្ញាត​៕​

កម្មវិធី​ ​CamScanner​ ​ក្នុង​ ​Google​ ​Play​ ​Store​ ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​កំពុង​ចែកចាយ​មេ​រោ​គ​ម៉​លវ៊ែរ​ ​(​Malware​)​