បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ​ក្រសួងការងារ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល៤ថ្ងៃ​

ទំហំអក្សរ៖

(ភ្នំពេញ)៖ ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩បាន​ឲ្យដឹង​ថា​ ​សម្រាប់​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​ ​កម្មករ​និយោជិត​ទាំងអស់​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល៤ថ្ងៃ​ ​ពោល​គឺ​នៅ​ថ្ងៃទី២៧​-​២៨​-​២៩​ ​និង​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​ដោយមាន​ប្រាក់ឈ្នួល​។​

បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ​ក្រសួងការងារ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល៤ថ្ងៃ​

ជាមួយគ្នា​នេះ​ ​ក្រសួងការងារ​ក៏បាន​ជូនដំណឹង​ដល់​ម្ចាស់​ ​ឬ​នាយក​សហគ្រាស​ ​គ្រឹះស្ថាន​ទាំងអស់​ ​ត្រូវ​រៀបចំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​លើក​ទី២​ ​ឲ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ ​ហើយ​បើ​ពុំ​មានលទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ​ ​សូមអនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច៥០ភាគរយ​ ​មុន​ពេល​បុណ្យភ្ជុំបិណ្ឌ​៕​

បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ​ក្រសួងការងារ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល៤ថ្ងៃ​