សមត្ថកិច្ចខេត្តបាត់ដំបង នៅមិនទាន់ចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័រ បង្កប់ល្បែងស៊ីសងដែលបាញ់ប្អូនថ្លៃបាក់ជើងបាននៅឡើយ

(បាត់ដំបង)៖ បើតាមសេចក្តីរាយការណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ថា រហូតមកដល់ពេលនេះមន្ត្រីយោធាជាម្ចាស់ ហាងស្នូកឃ័រ  និងល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ដែលបាញ់ប្អូនថ្លៃបាក់ជើងកាលពីយប់ថ្ងៃទី២៧ ខែមីនា នោះពុំទាន់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅឡើយទេ។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ចំណែកជនរងគ្រោះ ជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ហេតុការណ៍ បាញ់ប្អូនថ្លៃបាក់ជើងឆ្វេងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅទីតាំងបនល្បែងស្នូកឃ័រ មួយកន្លែង ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

សមត្ថកិច្ច ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រវឹង និងឈ្លោះប្រកែកជាមួយជនរងគ្រោះ ទើបជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះ ចំនួន ២គ្រាប់បណ្ដាលឲ្យរបួសឈើងឆ្វេង រួចរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណស្ថិតក្នុងក្រុងបាត់ដំបង។

បច្ចុប្បន្ន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងតាមរកចាប់ខ្លួន ជនសង្ស័យទៅផ្តន្ទាទោស តាមផ្លូវច្បាប់៕(ANN 007)

ពាក្យទាក់ទង