រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់

ទំហំអក្សរ៖

(ភ្នំពេញ)៖​ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រលប់ថ្ងៃទី០៤ កញ្ញា នេះ បានប្រកាសប្រាប់ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឲ្យត្រៀមទប់ទល់ ជាមួយគ្រោះទឹកជំនន់។

សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសារាចរ ណែននាំមួយថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀនទប់ទល់ នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមា នូវការលំបាក ការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមថា សម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពល នៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក​ នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។

ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ៕ រំចង់

រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់ រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់ រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់ រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់ រដ្ឋាភិបាល ប្រកាសប្រាប់ស្ថាប័នពាក់ព័ន្ធ ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់