ក្រសួង​សង្គមកិច្ច ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​លើ ក្រុម​ជនសង្ស័យ​ជា​យោធា​មួយ​ហ្វូង ដែល​ព្រួត​គ្នា​វាយ​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​


(ភ្នំពេញ​)៖ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ សកម្មភាព​ក្រុម​មន្ត្រី​យោធា កម្លាំងកាយ​សម្បទា​ល្អ​លើក​គ្នីគ្នា​ទាំងហ្វូង​ទៅ​ព្រួត​វាយ ជន​ពិការ​ជិះ​លើ​រទេះរុញ នៅក្នុង​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ថា​រដ្ឋមន្ត្រី​ក្រសួង​នេះ ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ក្រុម​ឧក្រិដ្ឋជន​ជាម​ន្ត្រី​ចេះ​ច្បាប់​ទាំងអស់​នោះ​ឱ្យ​បាន​តឹង​រឹង។

ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ថា «សូម សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចាត់វិធានការ​លើ​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហិង្សា លើ​បុគ្គលិក​មាន​ពិការភាព​បម្រើការ​នៅ​ក្រុមហ៊ុនអគ្គីសនី​យក​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់»។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ។ ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្ដី ឬកាយវិការមិនសមរម្យចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គិសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»។

ជុំវិញ​ករណីនេះ លោក សុខ សត្យា បាន​ប្រាប់ ANN នៅ​ព្រឹក​ថ្ងៃទី២៨មិនា​ឆ្នាំ២០២០នេះ ថា​កាលពី​វេលា​ម៉ោង៤ និង៣០នាទី​រសៀល​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុម​ជនសង្ស័យ​ប្រហែល​ជិត ១០នាក់ ដឹកនាំ​ដោយ​លោក យ៉យ ស៊ី​ដូរ មេបញ្ជាការ​វរ​ព្រំដែន​លេខ៥០៤ មកដល់​កន្លែង​ក្រុមហ៊ុនអគ្គីសនី​ស្ថិត ស្ថិតនៅ​ភូមិ​ស្ទឹងត្រង់​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។

ជនរងគ្រោះ​បន្ថែម​ថា នៅពេល​នោះ ក្រុម​ជនសង្ស័យ បាន​ជេរ​ប្រមាទ និង​ចូល​ដល់​ក្នុង​ការិយាល័យ វាយក្បាល និង​យក​កុងទ័រ​វាយ​លោក រួច​បាន​រុញ​រទេះ​ចេញពី​ខាងក្នុង​មក​ក្រៅ​ធាក់​ពី​ជើង​ថែមទៀត ហើយ​បាន​គំរាម​សម្លាប់​លោក​យក​ទៅ​បោះចោល​នៅ​វាលស្រែ​ថែមទៀត​ផង។

ពាក់ព័ន្ធ​ករណីនេះ បញ្ហា​នេះ ANN បាន​ព្យាយាម​ទាក់ទង លោក យ៉យ ស៊ី​ដូរ មេបញ្ជាការ​វរ​ព្រំដែន​លេខ៥០៤ ដើម្បី​សុំ​ការ​បកស្រាយ​ដែរ ប៉ុន្តែ​លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​ជាប់រវល់​រួច​ក៍​បិទ​ទូរសព្ទ​។

គួរ​រម្លឹក​ថា មានការ​បង្ហោះ​វីដេអូ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អំពី​សកម្មភាព​របស់ លោក​វរសេនីយ៍ឯក យ៉យ ស៊ី​ដូរ មេកង​ការពារ​ព្រំដែន​លេខ៥០៤ បាន​ដឹកនាំ​កម្លាំង​មួយ​ហ្វូង ទៅ​វាយ​ជនរងគ្រោះ នៅកន្លែង​ធ្វើការ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​នៅកន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា ការប្រើ​ហិង្សា​លើ​បុគ្គលិក​ជា​ជន​ពិការ​ខាងលើ ដោយសារ​ក្រុម​បញ្ជាការ​ពារ​ព្រំដែន​លេខ៥០៤ មិនបាន​ទូរ​ទាត់​ថ្លៃ​អគ្គិសនី​រយៈពេល ៦ខែ ទើប​ខាង​អគ្គិសនី​ផ្តាច់​ចរន្ត​ជា​បណ្ដោះអាសន្ន ដែល​ជាហេតុ​ធ្វើ​ឱ្យ​កងកម្លាំង​នៅ​បញ្ជាការ​ពារ ៥០៤ មានការ​ខឹង​សម្បារ និង​នាំ​បក្ខ​ពួក​ទាំងហ្វូង​ទៅ អុកឡុក និង​វាយ​ជនរងគ្រោះ​តែ​ម្ដ​ង។

ប្រភព​បន្ដ​ថា ហេតុផល​ដែល​លោក យ៉យ​ ស៊ី​ដូរ​ មេកង​ការពារ​ព្រំដែន​លេខ៥០៤ មិនព្រម​បង់លុយ​ថ្លៃ​ភ្លើង​ទៅ​ជូន​អគ្គិសនី​នោះ ព្រោះតែ​លោក​មន្ត្រី​ធំ​មហិមា​រូប​នេះ រវល់​យក​លុយ​ទៅ​វិនិយោគ​នៅ កាស៊ីណូ ប៉ុន្តែ​ជួប​ការខាតបង់​ធ្ងន់ធ្ងរ ចាក់​ចេះតែ​ឈ្នះ​ខាងគេ​រហូត​៕(ANN ឡោ​ សុខ​ហៃ​)

ក្រសួង​សង្គមកិច្ច ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​លើ ក្រុម​ជនសង្ស័យ​ជា​យោធា​មួយ​ហ្វូង ដែល​ព្រួត​គ្នា​វាយ​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​
ក្រសួង​សង្គមកិច្ច ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​លើ ក្រុម​ជនសង្ស័យ​ជា​យោធា​មួយ​ហ្វូង ដែល​ព្រួត​គ្នា​វាយ​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​
ក្រសួង​សង្គមកិច្ច ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​លើ ក្រុម​ជនសង្ស័យ​ជា​យោធា​មួយ​ហ្វូង ដែល​ព្រួត​គ្នា​វាយ​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ប៉ៃលិន​