តៃកុងអេស្កាវ៉ាទ័រម្នាក់បានស្លាប់ ក្រោយបើកក្រឡាប់ធ្លាក់ចូលក្នុងស្រះទឹក សង្កត់ខ្លួនឯង


(កំពង់ឆ្នាំង)៖ បុរសជា តៃកុង អេស្កាវ៉ាទ័រម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកបរក្រឡាប់ចូលស្រះទឹក សង្កត់លើខ្លួនឯង កាលពីថ្ងៃម្សិលមិញ នៅចំណុចអូរចា ភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគបាលស្រុកទឹកផុស បានប្រាប់ ANN ដឹងតាមទូរសព្ធ័នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ សួស ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាកម្មកបើកគ្រឿងចក្រឲ្យក្រុមហ៊ុនចំការអំពៅមួយកន្លែងនៅក្នុងស្រុកទឹកផុស។

ក្រោយកើតហេតុគ្រឿងចក្រ ត្រូវបានស្ទូចឡើងលើគោក ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕(ANN សាន្ត ផល្លា)

តៃកុងអេស្កាវ៉ាទ័រម្នាក់បានស្លាប់ ក្រោយបើកក្រឡាប់ធ្លាក់ចូលក្នុងស្រះទឹក សង្កត់ខ្លួនឯង


ពាក្យទាក់ទង