មិនគួរឲ្យជឿ ប្រាក់ចំណូលរឿង Black Panther កើនដល់១ពាន់លានដុល្លារ

  • ថ្ងៃ​អាទិត្យ, 11 ខែ​មីនា 2018 9:23 ព្រឹក
  • 207 Views

“Black Panther” ខ្សែភាពយន្តល្បីរបស់ Marvel ដែលបានដាក់បញ្ចាំងកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះរកចំណូលបានរហូតទៅដល់១ពាន់លានដុល្លារឯណោះ ជាមួយនិងប្រាក់ចំណូលក្នុងស្រុក៥៣០លានដុល្លារ។

វាបានក្លាយជារឿងទី៣៣ ដែលរកចំណូលបានខ្ទង់ពាន់លាន ដែលចំណាត់ថ្នាក់លេខមួយគឺខ្សែភាពយន្តរឿង Avatar រកបាន២.៧ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះរឿង​ Black Panther ក៏បានក្លាយជារឿងទីប្រាំដែលទទួលបានទឹកប្រាក់ពាក់លានដុល្លារសម្រាប់ Marvel ផងដែរ (Captain America: Civil War $1.153 billion, Iron Man 3 $1.214 billion, Avengers: Age of Ultron $1.405 billion The Avengers $1.518 billion)។

គួរបញ្ជាក់ថាខ្សែភាពយន្តរឿង Black Panther នៅតែបន្តការកើនឡើងប្រាក់ចំណូលរបស់ខ្លួនជាលំដាប់៕

Image result for black panther

ប្រែសម្រួល៖ ឡោ ប៊ុនឃុយ