• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • ប្រធានាធិបតី​ហ្វីលីពីន​ប្រកាសថា ត្រូវ​បន្ត​យុទ្ធនាការ​ក្តៅ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ទោះ​តុលាកា​អន្តរជាតិ​កំពុង​ស៊ើបអង្កេត​ករណី​ស្លាប់​មនុស្ស​ច្រើន​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ

ប្រធានាធិបតី​ហ្វីលីពីន​ប្រកាសថា ត្រូវ​បន្ត​យុទ្ធនាការ​ក្តៅ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ទោះ​តុលាកា​អន្តរជាតិ​កំពុង​ស៊ើបអង្កេត​ករណី​ស្លាប់​មនុស្ស​ច្រើន​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 5:59 ល្ងាច
  • 72 Views

សារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​នៅថ្ងៃនេះ​ថា ស្រប​ពេលដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICCកំពុង​ខិតខំ​ព្យាយាម​បើក​ការស៊ើបអង្កេត​បឋម​មួយ ទៅលើ​យុទ្ធនា​ការប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​នោះ បុរស​ខ្លាំង​ហ្វីលីពីន​រូបនេះ បានប្រកាស​ក្តែងៗថា សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​ប្រទេស​របស់លោក នឹង​នៅតែ​បន្ត​ទៅមុខ​ដដែល។

លោក ឌូ​តឺ​តេ បាន​បញ្ជាក់ថា រូបលោក​គ្មាន​គម្រោង​បញ្ឈប់​យុទ្ធ​ការ​ដ៏​បង្ហូរឈាម​របស់​លោ​កឡើ​យ ដោយ​និយាយថា បញ្ហា​គ្រឿងញៀន​នៅ​ហ្វីលីពីន គឺជា​រឿង​ធ្ងន់ធ្ងរ​យ៉ាងខ្លាំង មិនអាច​បន្ធូរបន្ថយ​ដៃ​បានឡើយ។