• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • កូនប្រសា​ស្រី​របស់​ប្រធានាធិបតី​អាមេរិក ត្រូវបាន​គេ​ផ្ញើ​សំបុត្រ​មាន​ម្សៅ​ម្យ៉ាង បញ្ជូនទៅ​ពេទ្យ​បន្ទាន់

កូនប្រសា​ស្រី​របស់​ប្រធានាធិបតី​អាមេរិក ត្រូវបាន​គេ​ផ្ញើ​សំបុត្រ​មាន​ម្សៅ​ម្យ៉ាង បញ្ជូនទៅ​ពេទ្យ​បន្ទាន់

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 4:24 ល្ងាច
  • 147 Views

កូនប្រសា​ស្រី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​មិត្ត​ភ័ក្ត្រ២នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​ម​ន្ទ​រ​ពេទ្យ​នៅ​ក្រុង​ញូវយ៉ក ភ្លាមៗ ក្រោយពី​រង​ការប៉ះពាល់​នឹង​ម្សៅ​ពណ៌​ស​ចម្លែក​នៅក្នុង​ស្រោមសំបុត្រ។

លោកស្រី Vanessa Trump ដែល​ត្រូវជា​ភរិយា​លោក Donald Trump Jr. ជា​កូនប្រុស​របស់លោក​ប្រធានាធិបតី Donald Trump ជួប​ហេតុ​កាណ៍​នេះ កាលពី​ម្សិលមិញ ពោលគឺ​បន្ទាប់ពី​សំបុត្រ​នោះ​ត្រូវបាន​បញ្ជូន​ទៅផ្ទះ របស់ Trump Jr និង​ភរិយា​ជាមួយ​ម្សៅ​ពណ៌​ស​ចម្លែក​ខាងក្នុង។ Trump Jr. គឺជា​កូនប្រុស​ច្បង​របស់លោក​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិច ជាមួយ​អតីត​ប្រពន្ធ​របស់គាត់ អ៊ី​វ៉ា​ណា។ Trump Jr. បាន​រៀបការ​ជាមួយ Vanessa Kay Haydon នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៥ នៅ​ទីក្រុង Mar-a-Lago Florida។

នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​កូនប្រុស​របស់លោក​ប្រធានាធិបតី Trump ត្រូវបាន​វាយប្រហារ​ដោយ​សំបុត្រ៕