តៃកុង​ស្ទើ​ភ្លើង បើករថយន្ត​ដឹកទំនិញ ជ្រុល​បុក​រុញ​រថយន្ត​២​គ្រឿង​ទៀត ខូចខាត​យ៉ាងដំណំ​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 4:23 ល្ងាច
  • 46 Views

រាជធានី​ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ កើតឡើង​ខណៈ​មាន​រថយន្ត​ធន់​ធំ​១​គ្រឿង បើក​ចេញពី​ឃ្លាំង​ស្តុក​ស៊ីម៉ង មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រុញ​រថយន្ត​ចំនួន​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៣ កុ​ម្ភះ នេះ តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្បែរ​ស្តុ​ប​ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

អ្នក​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ជា​ប្រភេទ​ដឹកទំនិញ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​បើក​ចេញពី​ក្នុង​ឃ្លាំង​ស្តុក​ស៊ីម៉ង់ ដែល​ជាប់​ផ្លូវ​នោះ លុះ​មកដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅ​រថយន្ត​១​គ្រឿង ម៉ាក​លុ​ច្ស​ស្សីស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6766 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​រថយន្ត​លុ​ច្ស​ស៊ី​ស​នោះ ក៏​ជ្រុល​រុញ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿ​ទៀត ម៉ាក​Camary LE ពាក់​ស្លាក​លេខ ភ្នំពេញ​2O-9568 ពេញទំហឹង​អូស​ទទឹងផ្លូវ​ជា​៥​ម៉ែត្រ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែម្តង​។ ភ្លាមៗ​នោះ រថយន្ត​បង្ក មិនបាន​ឈប់ បែរជា​ថយក្រោយ​យ៉ាង​លឿន​ចូលទៅក្នុង​ឃ្លាំង​វិញ ហើយក៏​បិតទ្វារ​ចាក់សោរ​ជិត​ដោយ​មិន​ឲ្យ​អ្នកណា​ឃើញ​ឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់​វែ ដោយ​ភាគី​ខាង​ជនរងគ្រោះ​ទាំង​២ កំពុង​រងចាំ​ការដោះស្រាយ​ពី​ដំណាង​ភាគី​បង្ក ខណៈដែល​ភាគី​បង្ក​ក៏​ព្រម​សង​ថ្លៃ​ការខូចខាត​ទាំ​អស់​ដល់​ជូន​ជនរងគ្រោះ​ផងដែរ​៕

​ដោយ​៖ ខឹម សុផល​