លោកស្រី យី​ង​ឡាក់ ត្រូវបាន​រាយការណ៍​ថា បាន​ទៅ​ប្រទេស​ជប៉ុន

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 3:31 ល្ងាច
  • 187 Views

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា ដែល​ត្រូវបាន​តុលាការ​រកឃើញថា ធ្វើ​ឲ្យ​ខាតបង់​ថវិការ​ជាតិ​ដ៏​ច្រើន​លើសលុប ក្នុងពេល​កាន់តំណែង​នោះ ត្រូវគេ​រាយការណ៍​ថា​បាន​ទៅ​ប្រទេស​ជប៉ុន។ ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង្ស​ស៊ូ​វ៉ាន បានបង្ហាញ​ព័ត​មាន​នេះ​ទៅ​អ្នក​សារ​ព័ត​មាន ក្រោយពេល​រូបថត​មួយ​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ​រូបលោក​ស្រី នៅ​ក្រុង​ប៉េកាំង ជា​កន្លែង​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។

លោក ប្រា​វីត​ថា លោក​បានទទួល​ព័ត​មាន​អំពី​លោកស្រី​យី​ង​ឡាក់​ថា នៅ​ជប៉ុន​ជាមួយ​បងប្រុស គឺ​លោក​ថាក់ស៊ីន​ឬ​យ៉ាងណា។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់ថា លោកស្រី​យ៉ាង​ឡាក់​ទៅ​ជប៉ុន ក្នុង​គោលបំណង​អ្វី​ទេ។ យ៉ាងណាក៏ដោយ កំពុង​តាមដាន​បន្ថែមទៀត។ សារ​ព័ត​មាន​ថៃ លោកស្រី​យី​ង​ឡាក់​បាន​ចាក​ចេញពី​ជប៉ុន​ហើយ។ សាច់ញាតិ​របស់លោក​ស្រី​យី​ង​ឡាក់​បាន​ប្រាប់​សារ​ព័ត​មាន NHK អំពី​កន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ទាំងពីរ​កំពុង​នៅ ប៉ុន្តែ​ពួកគេ​មិនអាច​និយាយ​ជាមួយ​សារ​ព័ត​មាន​ទេ។

សូមបញ្ជាក់ថា លោកស្រី យី​ង​ឡាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ ក្រោយ​ពេលដែល​លោកស្រី​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ក្នុងការ​ធ្វើ​ប្រ​ហេស​ពេល​ដឹកនាំ​រាជរដ្ឋាភិបាល៕