• ទំព័រដើម
  • >
  • ព័ត៌មានជាតិ
  • >
  • អភិបាលខេត្ត​កំពង់ធំ ចែក​អង្ករ​១០​តោន ដល់​ពលរដ្ឋ​២៥០​គ្រួសារ រងគ្រោះ​ធម្មជាតិ​

អភិបាលខេត្ត​កំពង់ធំ ចែក​អង្ករ​១០​តោន ដល់​ពលរដ្ឋ​២៥០​គ្រួសារ រងគ្រោះ​ធម្មជាតិ​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 2:25 ល្ងាច
  • 39 Views

​កំពង់ធំ​៖ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​ម្សិលមិញ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ចែក​អង្ករ​ចំនួន​១០​តោន ជូន​ដល់​ប្រជាពលរដ្ឋ​២៥០​គ្រួសារ ដែល​រងគ្រោះ​ធម្មជាតិ​នៅ​ស្រុក​សណ្តាន់​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរណ៍ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​សម្រាប់​រដូវចូលឆ្នាំ​ចិន នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ធូប ទាន​៕