រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចូលរួម​សម្ពោធ និង​បញ្ចុះបឋមសិលា នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 11:03 ព្រឹក
  • 43 Views

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គឺ​ឯកឧត្ដម សាយ សំ​អាល់ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់នៅ របស់​និស្សិត​សាលា នាយទាហាន​សកម្ម​ត្មាត​ពង ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​អគារ​រោង​បាយ​រួម និង​ពិធី​បិទ​វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

អគារ​ស្នាក់នៅ​២​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ចំណែក រោង​បាយ​រួម​១​ខ្នង មាន​បណ្ដោយ​៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ មានលទ្ធភាព​ទទួល​សិក្ខាកាម​បាន ១,៥០០​នាក់ ជា​អំណោយ​របស់​ឯកឧត្តម សាយ សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​សមិទ្ធផល​ទាំងនេះ​ពិតជា​រួមចំណែក​យ៉ាងសំខាន់ ដល់​ដំណើរការ​បណ្ដុះបណ្ដាល នាយទាហាន​សកម្ម ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បុព្វហេតុ​ការពារជាតិ មាតុភូមិ​៕

​ដោយ​៖ ANN​