អគ្គនាយកដ្ឋាន​ពន្ធ​ថា ចំ​ណួ​ល​ពន្ធ​ខែមករា កើន​ជាង​ជាង​១៥​លាន​ដុល្លារ​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 9:44 ព្រឹក
  • 36 Views

​រាជធានី​ភ្នំពេញ​៖ ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ​របស់​ខ្លូន​កាលពី​ថ្ងៃទី​១២ កុម្ភៈ ម្សិលមិញ ថា​ ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​នៅក្នុង​ខែមករា ដើមឆ្នាំ​២០១៨ នេះ មានការ​កើនឡើង​ជាង​១៥​លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។​

​ឯកឧត្តម គង់ វិបុល បាន​បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ​ ​ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​-Online) មាន​ចំនួន ៦៧៦,៩២៥.២៤​លាន​រៀល (​ប្រមាណ​ជា ១៦៩.២៣​លាន​ដុល្លារ​អាមេរិក​) ស្មើ នឹង​១០៥.៥៨% នៃ​ផែនការ​ប្រចាំ​ខែមករា ឆ្នាំ​២០១៨ ដែល​កំណត់ដោយ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​ទៅ នឹង​រយៈពេល​ដូចគ្នា​ ​ក្នុង​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ មានការ​កើនឡើង​ចំនួន ៦២,០៤២.៥៦​លាន​រៀល (​ប្រមាណ​១៥.៥១​លាន​ដុល្លារ​) ស្មើនឹង​១០.៨១%​។​

​យ៉ាងណាក៏ដោយ​អគ្គនាយក​ពន្ធដារ​រូបនេះ បានដាក់​ការ​ជម្រុញ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ ​ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់ ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ ឲ្យ​អ្នក​ជាប់ពន្ធ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើយ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា​ឬ​មិន​ឲ្យ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​៕

​ដោយ​៖ រិ​ទ្ធិ​ពល​