• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ក្រសួងបរិស្ថាន ផ្ដើម​កម្មវិធី​បោះជំរុំ ដើម្បី​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​ខេត្តកោះកុង

ក្រសួងបរិស្ថាន ផ្ដើម​កម្មវិធី​បោះជំរុំ ដើម្បី​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​ខេត្តកោះកុង

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 9:35 ព្រឹក
  • 46 Views

​ខេត្តកោះកុង​៖ ក្រសួងបរិស្ថាន កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ឯ​តំបន់​ឆ្នេរសមុទ្រ​បាក់​ខ្លង ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ផ្ដើម​កម្មវិធី​បោះជំរុំ​ក្រោម​ប្រធានបទ “១០០​ឡាន ១​លាន​បេះដូង ខ្ញុំ​ស្រឡាញ់​ខេត្តកោះកុង​” ប្រយោជន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​មក​ទស្សនា​តំបន់​ធម្មជាតិ ក្នុង​ខេត្តកោះកុង​។​

​លោក ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ជួយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ និង​ផ្សព្វផ្សាយ​ពី​តំបន់​អេកូ​ទេសចរណ៍​ផ្សេងៗ នៅក្នុង​ខេត្តកោះកុង ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​បន្ថែម ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត និង​ទស្សនា​កាន់តែ​ច្រើនឡើង​។​

​ក្នុងឱកាស​នេះដែរ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏បាន​ឱ្យដឹង​ផងដែរ​ថា​ ​ខេត្តកោះកុង មាន​សក្តានុពល​អេកូ​ទេសចរណ៍​ជាច្រើន​កន្លែង ដូចជា​៖ ទឹកធ្លាក់ ព្រៃកោងកាង សត្វព្រៃ តំបន់​ប្រវត្តិសាស្ត្រ សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ ធម្មជាតិ ដូចជា​៖ ថ្នូរ​បុរាណ​ជនជាតិដើម​ភាគតិច​ជូ​ង ដងភ្នំ​ជ្រលង​ដងអូរ​ជាច្រើន​ ​ដែលមាន​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ការពារ និង​អភិរក្ស​តាមរយៈ​ក្រសួងបរិស្ថាន​។​

​សូមបញ្ជាក់ថា សក្តានុពល​ធនធានធម្មជាតិ​កម្ពុជា កំពុងរ​ទាក់ទាញ​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត ហើយ​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ក្នុង​តំបន់​នោះ មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ក៏​ដូច​ការរួមចំណែក​លើក​ស្ទួយ​ជីវភាព​ ​សហគមន៍​មូលដ្ឋាន តាមរយៈ ការបម្រើ​សេវាកម្ម​ទេស​ចរណ៍​ធម្មជាតិ ហើយ​បានធ្វើឱ្យ​សហគមន៍​ប្រែប្រួល​ជីវភាព ដោយ​បញ្ឈប់​ការ​បរបាញ់​សត្វ កាប់​ព្រៃឈើ ជាដើម​៕

​ដោយ​៖ ANN​