Fox បង្ហាញ​តួអង្គ Cable ក្នុង​សាច់រឿង Deadpool2

  • ថ្ងៃ​ព្រហស្បតិ៍, 8 ខែ​កុម្ភៈ 2018 3:51 ល្ងាច
  • 151 Views

ផលិតកម្ម 20th Century Fox បាន​បញ្ចេញ​វីដេអូ​របស់​តួអង្គ Cable ដែលជា​តួអង្គ​សំខាន់​មួយ​ក្នុង​សាច់រឿង Deadpool វគ្គ​២​។ វីដេអូ​នេះ​បាន​ផុស​កាលពី​ម្សិលមិញ​នេះ ហើយវាបាន​ក្លាយជា​វីដេអូ​ទទួលបាន​ការចាប់​អារ​ម្ម​ណ៌​ជាងគេ​ក្នុង​ប្រព័ន្ធ YouTube​។

​ក្នុង​វីដេអូ​នេះ​ក៏បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​តួ Cable ដែល​ដកស្រង់​ចេញពី Comic book ហើយ​ក្នុង​វីដេអូ​ក៏មាន​ឈុត​ឆាកកំប្លែងៗ​របស់​តួ Deadpool ផងដែរ​។

​គួរ​បញ្ជាក់ថា​ខ្សែភាពយន្ត​រឿង Deadpool វគ្គ​២​នេះ​គឺ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​វា​នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែឧសភា​ខាងមុខនេះ​៕

ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​