“Winchester” រឿង​ផ្ទះ​ខ្មោច​សាហាវ​និង​អាថ៌កំបាំង​នៅ​សហរដ្ឋអាមេរិក​

  • ថ្ងៃ​ព្រហស្បតិ៍, 8 ខែ​កុម្ភៈ 2018 3:30 ល្ងាច
  • 162 Views

“Winchester” គឺជា​ខ្សែភាពយន្ត​និយាយ​អំពី​ជីវប្រវត្តិ​របស់​ផ្ទះមួយ​ដែល​ល្បី​ថា​ជា​ផ្ទះ​មានព្រលឹង​ខ្មោច​នឹង​ព្រលឹង​សាហាវៗ​ជាច្រើន​។ ផ្ទះ​នោះ​គឺ​ត្រូវបាន​កសាង​ដោយ​អ្នកស្រី Winchester ហើយ​វា​ត្រូវការ​សាងសង់​ជាប្រចាំ​ថ្ងៃ​។

​អ្វីដែល​ចាប់​អារ​ម្ម​ណ៌​នោះ​គឺ​ផ្ទះ​នោះ​គឺ​សាងសង់​ដើម្បី​ធ្វើការ​ឃុំឃាំង​វិញ្ញាណ​សាហាវៗ​ជាច្រើន ហើយ​ដួងវិញ្ញាណ​ទាំងនោះ​គឺមាន​រឿង​ដែល​ត្រូវ​ដោះស្រាយ​ជាមួយនឹង​អ្នកស្រី Winchester​។

​គួរបញ្ជាក់​ថា​ផ្ទះ​នេះ​គឺជា​ផ្ទះ​ពិតប្រាកដ​ដែល​ស្ថិតនៅ​ចំងាយ​៥០miles ពីរ​ដ្ឋ San Francisco​។ ខ្សែភាពយន្ត “Winchester” កំពុង​ដាក់​ប​ញ្ជាំ​ង​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​