ម្ចាស់​បទ Havana ជួប​​ក្រុម​ស្រី​ស្អាត TWICE ក្នុងកម្មវិធី Music Station

  • ថ្ងៃ​ព្រហស្បតិ៍, 8 ខែ​កុម្ភៈ 2018 2:49 ល្ងាច
  • 184 Views

​កញ្ញា Camila Cabello ម្ចាស់​បទ Havana បានជួប​ជាមួយ​ក្រុម​ស្រី​ស្អាតប្រទេស​កូរ៉េ “TWICE” ក្នុង​កម្មវិធី Music Station នៅប្រទេស Japan កាលពីពេល​ថ្មីៗ​នេះ​។ ពួកគេ​បានធ្វើការ​ជាមួយគ្នា​យ៉ាង​រីករាយ​និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយគ្នា​ផងដែរ​។

​មិនតែប៉ុណ្ណោះ​ក្នុង​កម្មវិធី Music Station កញ្ញា Camila Cabello ក៏បាន​ច្រៀងចម្រៀង​របស់​ក្រុម TWICE ដែលមាន​ចំណងជើង​ថា “Candy Pop” ផងដែរ​។ ការ​ច្រៀង​នោះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​បានស្រែក​ហូរយ៉ាង​រំភើប​។​

​កញ្ញា Camila Cabello កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​ផុស​អរគុណ​អ្នកគាំទ្រ​រូបនាង​នៅ​ជប៉ុន​ទាំងអស់ ហើយ​នាង​និយាយថា​នាង​សប្បាយចិត្ត​យ៉ាងខ្លាំង​ពេលនៅ​ទីនោះ​៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​