យុវជនម្នាក់ ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង

  • ថ្ងៃ​អាទិត្យ, 14 ខែ​មករា 2018 1:38 ល្ងាច
  • 120 Views

ខេត្តរតនគិរី៖ យុវជនម្នាក់ចង.កបញ្ចប់ជីវិតដោយខ្លួនឯងនឹងខ្សែគោជាប់ធ្នឹមនៅលើផ្ទះរបស់ឪពុក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះលោក តាវែង លើម ត្រូវជាឪពុកយុវជនរងគ្រោះ ស្ថិតនៅក្នងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ។

មន្ត្រីអាវុធហត្ថស្រុកអូរជុំ បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ លើម នុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង ជាសិស្ស អនុវិទ្យាល័យឡាបានសៀក រៀនថ្នាក់ទី ៨ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ មូលហេតុ ដោយស្រវឹងសា ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច្ច័យឃើញថា ពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដ មែនមិនមែនរឿងឃាតកម្មទេ។ សមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ឌឹម សឿន