បុរសវ័យចំណាស់ម្នាក់ រឿងគ្រឿងញៀន២២ថង់

  • ថ្ងៃ​អាទិត្យ, 14 ខែ​មករា 2018 1:34 ល្ងាច
  • 95 Views

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតបាមឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់
នៅវេលាម៉ោង11ព្រឹក ថ្ងៃទី14 មករា នេះ ករណីរក្សាទុកគ្រឿងញៀន នៅត្រងចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមានឈ្មោះ តាន់ ពុយ ភេទប្រុស អាយុ61ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត។ ចំណែកវត្ថុតាង កម្លាំងជំនាញបានរកឃើញ​ថ្នាំញៀនចំនួន22ថង់តូច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសួរនាំអនុវត្តតាមនិតិវិធី៕

ដោយ៖ ម៉ា សុភាព