ឃាត់ខ្លួនប្រុសស្រី២នាក់ ករណីគ្រឿងញៀន

  • ថ្ងៃ​អាទិត្យ, 14 ខែ​មករា 2018 11:11 ព្រឹក
  • 80 Views

ខេត្តសៀមរាប៖  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្លក្រាម កាលពីថ្ងៃទី១២ កមរា បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្រុមទី០៥ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀម រាប  ឃាត់ខ្លួនមនុស្ស៣នាក់។

ជនសង្ស័យឈ្មោះ ភត់ សុផាត ភេទប្រុស នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀម រាប ឈ្មោះ សូ ចំប៉ា ហៅជី ភេទស្រី នៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) និងឈ្មោះ ផាន ណែត ភេទប្រុស នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន០៤កញ្ចប់ ស្មើនឹងទំងន់០២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន បញ្ចូនទៅសាលាដំបូងហើយកាលពីថ្ងៃទី១៣ មករា ម្សិលមិញ៕

ដោយ៖ តាំង ហូ