មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន ចូល​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​

  • ថ្ងៃ​សៅរ៍, 13 ខែ​មករា 2018 8:21 ល្ងាច
  • 127 Views

​ក្នុងចំណោម​ក្រុម​ប្រកួត​ចំនួន ៤៦​ក្រុម ដែល​បាន​ចូលរួម​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៨ ក៏មាន​ក្រុម​នៃ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​ក្រសួងបរិស្ថាន​ចូលរួម​ធ្វើការ​ប្រកួត​ផងដែរ​។​

​ឯកឧត្តម ជា សំអាង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បាន​លើកឡើងថា​៖ ក្រោម​ការដឹកនាំ​ពី​សំណាក់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អនុវត្ត​នូវ​យុ​ទ្ឋ​សាស្ត្រ​ឈ្នះៗ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានចាត់ទុក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ប្អូន​ទី​២ នៃ​កង​យោពល​ខេមរភូមិន្ទ​ក្នុង​ការពារ​មោទនភាព​ទឹកដី ក៍​ដូច​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង ៥០​តំបន់ លើ​ផ្ទៃដី ៧,៥​លាន​ហិច​តា ហើយ​សព្វថ្ងៃ​យើង​កំពុងតែ​ពង្រឹងសមត្ថភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ទប់​ស្កាត​បទល្មើស ក៍​ដូចជា​បច្ចេកទេស​ស្រាវ ជ្រាវ សង្កេត​តាមដាន​និង​អភិរក្ស​ជីវៈចម្រុះ​នៅតាម​តំបន់ ការពារ​ធម្មជាតិ​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រសួងបរិស្ថាន​ចាត់​ប​ញ្ជួ​ន​ប្រតិភូ មក​ចូលរួម​ប្រកួត​កីឡា​កង​យោពល​ខេមរភូមិន្ទ​ដែលមាន​វិញ្ញាសារ ២​ប្រភេទ ដោយឡែក​ក្រសួងបរិស្ថាន​បាន​ជ្រើស​រើ​ប្រភេទ​១ ដែល ២២​អង្គភាព​ចូលរួម ភាគច្រើន​ជា​អង្គភាព​កង​ប្រដាប់អាវុធ​នៅតាម​អង្គភាព​នានា​ទូទាំងប្រទេស ក្នុងនោះ​មាន​វិញ្ញាសា​រកា​ម៉ុង​ដូរ​រត់ ចំងាយ​៤​គីឡូម៉ែត្រ សែង​ប្រង់​ការរត់​ចំងាយ ២​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ ៧​កន្លែង ហើយ​ប្រភេទ​ទី​២ ភាគច្រើន​ជា​ស៊ីវិល​គឺ​រត់កា​ម៉ុង​ដូ​ចំងាយ ៣​គីឡូម៉ែត្រ សែង​ប្រង់​ការ ចំងាយ ១​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ ៧​កន្លែង​ដូចគ្នា ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន និង​កង​ប្រដាប់អាវុធ ពិសេស​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា ក៍​ដូច​លើកស្ទួយ​វិស័យ​ទេសចរណ៍​តាមរយៈ​តាំ​ពិ​ពណ៌​បង្ហាញ​គ្រឿង​សភា​វុ​ធ​ទំនើបៗ របស់​កង​យោពល​ខេមរភូមិន្ទ ដែល​ចង់បង្ហាញ​ពី​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​គួរបញ្ជាក់​ការ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ធ្វើឡើង​ក្នុង​គោលបំណង​៖១- រំលឹក​ខួប​ទិវា​ជ័យជម្នះ​ថ្ងៃ​៧ មករា ១៩៧៩ – ៧ មករា ២០១៨ ,២- រំលឹក​គុណ​ដល់​អតីតយុទ្ធជន​ក​ម្ពុ​ជា ដែល​បាន​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ,៣- ពង្រឹង​ទំនាក់ទំនង​រវាង​យោធា និង​ប្រជាជាតិ​,៤- ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន យុវជន ស្គាល់​ពី​វិស័យ​ការពារជាតិ​៕​