អាហារ​មាន​ជាតិ ស្ករ​ទាប​ការពារ​ជំងឺ​ទឹកនោមផ្អែម​

  • ថ្ងៃ​សៅរ៍, 13 ខែ​មករា 2018 8:27 ព្រឹក
  • 151 Views

​បច្ចុប្បន្ននេះ អ្នកណាៗ​ក៏មាន​អារម្មណ៍​ថា កំពុងតែ​ទទួលទាន​ស្ករ​ចូលទៅក្នុង​រាងកាយ ហួស​កំរិត​កំណត់​ដែរ ដែល​បញ្ហា​នេះ​អាច​នឹង ធ្វើអោយ​កំរិត​ជាតិ​ស​ស្ករ នៅក្នុង​ឈាម​ឡើង​ខ្ព​ស់បាន និង​ជា​មូលហេតុ​ធ្វើអោយ​កើត​ជំងឺ​ទឹកនោមផ្អែម នៅ​អនាគត ។​

ដូច្នេះ​ដើម្បី​ចៀសវាង និង​ការពារ​ការកើត​ជំងឺ​ទឹកនោមផ្អែម យើង​គួរ​គប្បី​ជ្រើសរើស និង​ទទួលទាន​អាហារ​ណា​ដែល គ្មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​គ្មាន​ជាតិ​ស្ករ​ជាដើម ។​ខាងក្រោម​នេះ គឺជា​ការណែនាំ​ខ្លះៗ ទាក់ទិន​នឹង​ការទទួល​ទាន​អាហារ​ដែល​មិន​ធ្វើ អោយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ខ្ពស់ ។​

១- ជ្រើសរើស​ប្រភេទ​អាហារ : គឺជា​ការផ្លាស់ប្តូ ពី​ការ​ទទួលទាន​អាហារ ដែលមាន​ជាតិ​ស្ករ​ខ្ពស់ ដូចជា​អង្ករ​ដែល​មិនទាន់​ឆ្លងកាត់​ការ​ស្រិត មាន​អង្ករសម្រូប អង្ក​របុក​ដៃ ឬ​នំ​ប៉ុ័​ង​ក្រៀម​ជាដើម ។​

២- អាន​ស្លាក​សញ្ញា​លើ​អាហារ​អោយបាន​ច្បាស់ : មាន​អាហារ​ខ្លះ​មាន​ធាតុ​ផ្សំ​នៃ​ស្ករ​ក្នុង​បរិមាណ​ខ្ពស់ ជាក់ស្តែង​ដូចជា​ប៊័រ រសជាតិ​ផ្លែឈើ ទឹក​ញ៉ាំ​សាឡាត ទឹកដោះគោឆៅ​ជាដើម ។ យក​ល្អ​នៅ​មុនពេល​ទទួលទាន គួរ​អាន​ស្លាក​សញ្ញា​អោយបាន​ច្បាស់​ជាមុនសិន៕