មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​សម្រេច​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី តទល់​នឹង​លោកពូ​ទីន

  • ថ្ងៃ​សៅរ៍, 13 ខែ​មករា 2018 8:02 ព្រឹក
  • 143 Views

មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ត្រូវបាន​សម្រេច​ឲ្យ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​គេ​ដឹងថា ម្ចាស់​កសិដ្ឋាន​វ័យ៥៧ឆ្នាំ​រូបនេះ​ត្រូវបាន​ជ្រើសតាំង​ដោយ​បក្ស​កុ​ម្មុនី​ស​រុស្ស៊ី កាលពី​ម្សិលមិញ។

លោក Pavel Grudinin តំណាង​បក្ស​កុ​ម្មុយ​នី​ស​រុស្ស៊ី​រូបនេះ បានបង្ហាញ​ពី​ឯកសារ​អត្តសញ្ញាណ​របស់លោក បន្ទាប់ពី​ការចុះឈ្មោះ​ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៅ​ការិយាល័យ​គណកម្មាធិកា​របោះ​ឆ្នោត​ម​ជ្ឈឹ​ម​ក្នុង​ទីក្រុង ម៉ូស្គូ នា​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។

ជាមួយគ្នា​ដែរ គណៈកម្មាធិការ​បោះឆ្នោត​ម​ជ្ឈឹ​ម​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​បាន​ចុះឈ្មោះ​របស់លោក Pavel Grudinin ដែល​បាន​ឈរឈ្មោះ​ក្នុងនាម​ជា​ពា​ណិ​ករ​រុស្ស៊ី ដើម្បី​ធ្វើជា​បេក្ខជន ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ ៕