ព្យុះ​ព្រិល​បណ្តា​ឲ្យ​មនុស្ស៤០០នាក់​ជាប់គាំង ក្នុង​រថភ្លើង​នា​ប្រទេស​ជប៉ុន

  • ថ្ងៃ​សៅរ៍, 13 ខែ​មករា 2018 7:50 ព្រឹក
  • 98 Views

ព្យុះ​ព្រិល​បាន​គ្របដណ្តប់​ទូទាំង​បណ្តោយ​ឆ្នេរ ភាគ​ខាងលិច​ប្រទេស​ជប៉ុន ជាង១០ម៉ោង​កាលពី​ម្សិលមិញ​នេះ បណ្តាល​ឲ្យ​មនុស្ស​ច្រើនជាង៤០០នាក់​ជាប់គាំង ក្នុង​រថភ្លើង​មួយគ្រឿង។

បន្ទាប់ពី​ជាប់គាំង និង​ក្រោយពី​ត្រូវបាន​បង្ខំ​ឲ្យ​ឈប់ ដោយសារតែ​លក្ខខណ្ឌ​អាកាសធាតុ​យ៉ាប់យឺន​ខ្លាំង​នោះ ទីបំផុត​រថភ្លើង​ខាងលើ ក៏​អាច​ចាប់ផ្តើម​បន្តធ្វើ​ដំណើរ​ទៅមុខទៀត​បាន​នា​ម៉ោង ១០៖៣០ទី​ព្រឹក​ថ្ងៃ​សុក្រ។

គួរ​ជម្រាប​ថា ស្ថានភាព​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំងក្លា​ជាង​ធម្មតា​ដល់​ទៅ ១០ដង បាន​បង្ក​ការរំខាន​ជាខ្លាំង​ដល់​មធ្យោបាយ​ដឹកជញ្ជូន នៅ​ភាគ​ខាងលិច​ក៏ដូចជា​ភាគ​ខាងជើង​ប្រទេស​ជប៉ុន៕