ចិន​រិះគន់​អាមេរិក​ដែល​អនុម័ត​ច្បាប់ថ្មីៗនេះ មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 7:19 ល្ងាច
  • 117 Views

កាលពី​ថ្ងៃទី១១ខែមករា ២០១៨ លោក​លូ​ខាង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែងថា ពេល​កន្លងទៅថ្មីៗនេះ សភាតំណាងរាស្ត្រ​អាមេរិក​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​តៃវ៉ាន់។

លោក​ថា ប្រការនេះ​បាន​ល្មើស​យ៉ាងធ្ងន់ធ្ងរ​នូវ​គោលនយោបាយ​ប្រទេស​ចិន​តែមួយ​និង​គោលការណ៍​នៃ​សេចក្តីថ្លែងការណ៍​រួមទាំង៣រវាង​ចិន​និង​អាមេរិក ពោលគឺ​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ទង្វើ​បែបនេះ៕