ជប៉ុន​ផ្តល់ជំនួយ​ដល់​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​រូ​ហ៊ីង​យ៉ា

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 7:09 ល្ងាច
  • 113 Views

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ួ​ង សាន​ស៊ូ​ជី ធានា​ពី​សុវត្ថិភាព​និង​ការ​ត្រលប់​ដោយ​ស្ម័គ្រចិត្ត​ពី​ក្រុម​ឥស្លាម​រូ​ហ៊ីង​យ៉ា ដែល​បានគេច​ពី​ការប្រយុទ្ធ​គ្នា​ប្រដាប់អាវុធ នៅ​ប្រទេស​នេះ។

លោក តា​រ៉ូ កូ​ណូ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នោះបាន​ជួប​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូជី នៅ​ថ្ងៃ​សុក្រ​នេះ គឺជា​លើកដំបូង​ចាប់តាំងពី​លោក​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ជប៉ុន កាលពី​ខែសីហា។

លោក កូ​ណូ​បាន​ជំរុញ​ឲ្យ​លោកស្រី​ពង្រឹង​ស្ថានភាព​សិទ្ធិមនុស្ស សម្រាប់​ជនជាតិ​រូ​ហ៊ីង​យ៉ា ដែល​បានគេច​ខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ជិតខាង។ លោក​ថា ជប៉ុន​នឹង​ផ្តល់ប្រាក់៣លាន​ដុល្លារ​អាមេរិក ជាបន្ទាន់ ជួយ​ដល់​មី​យ៉ាន់​ម៉ា ក្នុងការ​ផ្តល់​ឲ្យ​ជនភៀសខ្លួន​នូវ​តម្រូវការ​ស្នាក់នៅ ដូចជា​ម៉ាស៊ីនភ្លើង និង ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ជាដើម។ លោក​ក៏បាន​សន្យាថា នឹង​ផ្តល់២០លាន​ដុល្លារ​អាមេរិក ក្នុង​ការជួយ តាមរយៈ​អង្គការ​អន្តរជាតិ ក្នុងការ​លើកទឹកចិត្ត​សម្រាប់​ការងារ​បណ្តុះបណ្តាល​ដល់​ស្ត្រី។

ជាការ​ឆ្លើយតប លោកស្រី ស៊ូ​ជី បាន​និយាយថា លោកស្រី​ដឹងថា​សហគម​អន្តរជាតិ​មានចិត្ត​ធំធេង​ក្នុងការ​ដោះស្រាយ​បញ្ហា​រូ​ហ៊ីង​យ៉ា ប៉ុន្តែ​លោកស្រី​បាន​បន្ថែមទៀតថា វា​គឺជា​បញ្ហា​ធំធេង​ណាស់។ លោក​សិរ បាន​បញ្ជាក់ថា ការជំរុញ​ភាព​ផ្សះផ្សា និង​មិត្តភាព​រវាង​សហគម​គឺជា​រឿង​សំខាន់បំផុត ហើយ​ថា វា​អាស្រ័យ​លើ​ប្រជាជន​មី​យ៉ាន់​ម៉ា ជា​អ្នកសម្រេចចិត្ត​ឬ​យ៉ាងណា៕