• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • កូរ៉េខាងជើង​ព​ន្លឿ​ន​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​ដដែល ទោះបីជា​កូរ៉េ​ទាំងពីរ​ទើប​ចរចា​ជោគជ័យ​ជាមួយគ្នា​ក៏ដោយ

កូរ៉េខាងជើង​ព​ន្លឿ​ន​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​ដដែល ទោះបីជា​កូរ៉េ​ទាំងពីរ​ទើប​ចរចា​ជោគជ័យ​ជាមួយគ្នា​ក៏ដោយ

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 10:50 ព្រឹក
  • 141 Views

កូរ៉េខាងជើង​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​ក្រោម​ដី នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​សំខាន់ នេះ​បើតាម​សារ​ព័ត​មាន​អាមេរិក Think Tank ចេញផ្សាយ បើទោះបីជា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​ថយកម្តៅ​បន្តិច ក្រោយពេល​កូរ៉េ​ទាំងពីរ​ជួបចរចា​ត្រូវ​រូ​វ​គ្នា លើ​ការលេង​កីឡា​ដ៏​ធំ​មួយ​រួមគ្នា ឆាប់ៗនេះ​ក៏ដោយ។

រូបភាព​ផ្កាយរណប​បានបង្ហាញ​ពីស​កម្ម​ភាពរស់រវើក​ខ្លាំង​នៅ​តំបន់ Punggye-ri នេះ នេះ​បើតាម​គេហទំព័រ​38North កាលពី​ម្សិលមិញ ក្នុងនោះ មានដូចជា​ការដឹកជញ្ជូន​គំនរ​សម្រាម​យ៉ាងច្រើន​ចេញ​ជាដើម។

ប្រភព​ថា សកម្មភាព​ទាំងនេះ​គឺជា​កិច្ចប្រឹងប្រែង​បន្ត​របស់​កូរ៉េខាងជើង ក្នុង​ការរក្សា​ឥទ្ធិពល​តំបន់ Punggye-ri សម្រាប់​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ ក្នុងពេល​អនាគត៕