• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • មិច​ស៊ី​កូ​បញ្ជាក់​ច្បាស់​ថា​នឹងមិន​ចំណាយ​ការធ្វើ​ជញ្ជាំង​ព្រំដែន​ជាមួយ​អាមេរិក តាម​សម្តី​លោក​ដូ​ណា​ល់ ត្រាំ​ទេ

មិច​ស៊ី​កូ​បញ្ជាក់​ច្បាស់​ថា​នឹងមិន​ចំណាយ​ការធ្វើ​ជញ្ជាំង​ព្រំដែន​ជាមួយ​អាមេរិក តាម​សម្តី​លោក​ដូ​ណា​ល់ ត្រាំ​ទេ

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 10:34 ព្រឹក
  • 100 Views

មិច​ស៊ី​កូ​ថា​នឹងមិន​ចំណាយ​លើ​ជញ្ជាំង​ព្រំប្រទល់​ភាគខាងត្បូង​ជាមួយ​អាមេរិក​នោះទេ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពោលគឺ​បន្ទាប់ពី​មេដឹកនាំ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ថា លោក​នឹង​ស្នើ​ឲ្យ​មិច​ស៊ី​កូ​ចំណាយ​លើ​ជញ្ជាំងរបាំង​នេះ។

លោក Ildefonso Guajardo រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​មិច​ស៊ី​កូ​បាន​សរសេរ​តាមរយៈ Twitter បន្ទាប់ពី​កិច្ចប្រជុំ​នៅ​វ៉ាស៊ីនតោន​ម្សិលមិញ​ថា «ប្រធានាធិបតី​មិច​ស៊ី​កូ Enrique Pena Nieto បានបញ្ជាក់​ច្បាស់​ហើយ​ថា មិច​ស៊ី​កូន​នឹងមិន​ចំណាយលុយ​លើ​ជញ្ជាំង​នេះ​ទេ»

សូមបញ្ជាក់​ប្រាប់​សារ​ព័ត​មាន Wall Street Journal ក្នុង​កិច្ចសម្ភាសន៍​មួយថ្មីៗនេះ​ថា មិច​ស៊ី​កូ​ប្រហែលជា​ត្រូវ​ចំណាយ​លើ​ការធ្វើ​ជញ្ជាំង​នេះ ជា​របាំង​លោក​សង្ឃឹមថា នឹង​ទុបស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់៕