ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ប្រគល់​ទង់​និង​ផ្តល់​អនុសាសន៍​ដល់​កង​កម្លាំង​ប៉ូលីស​ប្រដាប់អាវុធ

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 10:20 ព្រឹក
  • 98 Views

សារ​ព័ត​មាន​ចិន​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា ថ្ងៃទី១០ ខែមករា ពិធី​ប្រគល់​ទង់​ពី​សំណាក់​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ដល់​កងកម្លាំង​ប៉ូលីស​ប្រដាប់អាវុធ​បានរៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង។ លោក​ស៊ី​ជីន​ភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញ​ប្រគល់​ទង់​និង​ផ្តល់​អនុសាសន៍​ដល់​កង​កម្លាំង​ប៉ូលីស​ប្រដាប់អាវុធ​ចិន។
លោក​ស៊ី​ជីន​ភីង​បាន​គូសបញ្ជាក់ថា កងកម្លាំង​ប៉ូលីស​ប្រដាប់អាវុធ​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​កម្លាំងប្រដាប់អាវុធ​ប្រជាជន​ចិន​ដែល​ដឹកនាំ​ដោយ​បក្សកុម្មុយនិស្ត​ចិន និង​មាន​ភារកិច្ច​សំខាន់​ផ្នែក​គាំពារ​សន្តិសុខ​ជាតិ​និង​ស្ថិរភាព​សង្គម ថែរក្សា​ជីវភាព​រស់នៅ​ដ៏​ល្អ​បវរ​របស់​ប្រជាជន ក៏ដូចជា​ដើរតួនាទី​យ៉ាងសំខាន់​ផ្នែក​គាំពារ​សន្តិសុខ​នយោបាយ ជាពិសេស​សន្តិសុខ​រដ្ឋ​អំណាច​និង​ប្រព័ន្ធ​របប​នយោបាយ៕