ហ្វ​ត​ប្រ​លះ​ម៉ូតូ របួសធ្ងន់​ម្នាក់​

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:40 ព្រឹក
  • 134 Views

​មណ្ឌលគិរី​៖ បុរស​ម្នាក់​បានរ​ងរ​បួស​ធ្ង​ន​ធ្ង​រ​ក្រោយ ត្រូវ​រថយន្ត​ឈ្មួញ​បុក​ពីក្រោយ​ពេញទំហឹង ខណៈ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១០ ខែមករា ២០១៨ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង ព្រោះតែ​ភាគី​រថយន្ត​បង្ករ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​បុក​ម៉ូតូ​ម៉ាក​ឆ្លាម ពីក្រោយ​ពេញទំហឹង​ខណៈ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ឈ្មោះ មីន ទាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ជិះ​ម៉ូតូ​ម៉ាក វេ​វ ឆ្លាម ព​ណ៏​ខ្មៅ គ្មាន​ស្លាក​លេខ រងរបួស​បាក់ជើង នឹង​បែកក្បាល​ពីមុខ​ផង​ក្រោយ​ផង​យ៉ាងធ្ងន់ធ្ងរ​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់ស្រមោល​នឹងមិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយបាន​បន្សល់ទុក​នូវ​រថយន្ត​ម៉ាក​ហ្វ​ត ពាក់​ស្លាក​លេខ​ភ្នំពេញ ២AA៧៧៩២ នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន​ទាំង​រថយន្ត​នឹង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​ដោះស្រាយ​តាមច្បាប់​៕

អត្ថបទដោយ៖ ឌឹ​ម​សឿន​