មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:24 ព្រឹក
  • 123 Views

​ប៉ៃលិន​៖ កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​សាលប្រជុំ​មន្ទីរ​ព័ត៌មាន ខេត្ត​ប៉ៃលិន មាន​រៀបចំ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោកស្រី ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​ទូរទស្សន៍​ជាច្រើន​នាក់​។

​បន្ទាប់ពី​លោក កង ធួ​ក អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បានធ្វើ​របា​រយ​ការណ៍​សង្ខេប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ កន្លងមក លោក​ក៏​ស្នើសុំ​ឱ្យ​ខាង​រដ្ឋបាល​សាលាខេត្ត រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មន្ទីរ​ផ្សេងៗ ជុំវិញ​ខេត្ត មុននឹង​ហៅ​បុគ្គលិក​ព័ត៌មាន​ទៅ​ថត​ផ្សាយ​កម្មវិធី​របស់ខ្លួន ត្រូវ​ទាក់ទង​ឆ្លងកាត់​ប្រធាន​មន្ទីរ ឬ​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ជាមុនសិន ព្រោះ​ពេលខ្លះ គេ​ហៅ​បុគ្គលិក​ទៅ​ថត ដោយ​អត់ឱ្យ ខាង​ប្រធាន​មន្ទីរ​ដឹង​នោះឡើយ​។​

​លោក​បន្តថា ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​កាសែត និង​ទូរទស្សន៍​ឯកជន​ទាំងអស់ ដែល​ចុះ​យក​ព័ត៌មាន​ប្រចាំ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​មាន​ប័​ណ្ឌ​សំគាល់​ចេ ញ​ពី​នាយក​របស់ខ្លួន​នៅឯ​រាជធានី​ភ្នំពេញ​ហើយ ត្រូវធ្វើ​ប័​ណ្ឌ​អនុញ្ញាត​យក​ព័ត៌មាន​ប្រចាំខេត្ត​ប៉ៃលិន ពី​មន្ទីរ​ព័ត៌មាន​ថ្មី​មួយទៀត ដើម្បី​ងាយស្រួល​ក្នុង​ការយក​ព័ត៌មាន កុំ​ឱ្យមាន​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។

​លោកស្រី ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧ កន្លងមក ទាំង​បុគ្គលិក​មន្ទីរ និង​ភ្នាក់ងារ​សារព័ត៌មាន​ឯក​បាន​សហការគ្នា​ធ្វើ​ការយក​ព័ត៌មាន​បានល្អ ហើយ​គ្រប់​ទាំង​សំណើរ​របស់​បុគ្គលិក ដែល​ខ្វះខាត​កុំព្យូទ័រ និង​សម្ភារ​មួយចំនួន​សម្រាប់​ធ្វើការ​ចាំបាច់​ខាង​មន្ទីរ​នឹង​រៀបចំ​ដោះស្រាយ​ជូន​ឱ្យបាន​ឆាប់រហ័ស​។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង​កោតសរសើរ​ថា តាម​ការធ្វើ​របា​រយ​ការណ៍​រួចមក សបញ្ជាក់​ឱ្យឃើញថា មានគុណ​សម្បត្តិ​ច្រើន ដោយសារតែ​បុគ្គលិក​ម្នាក់ៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​តាម​តួនាទី​របស់ខ្លួន​។​

 

​ឯកឧត្តម​បន្តទៀតថា ព័ត៌មាន ជា​ផ្នែក​មួយ ដែលមាន​សារសំខាន់​ខ្លាំង ក្នុង​បម្រើ​ដល់​សង្គម ជាពិសេស​អាចរួមចំណែក​ជួយ​អភិវឌ្ឍ​ខេត្ត​ប៉ៃ លិ​ន​ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ ។ លើសពីនេះ រហូតមកដល់​ឥឡូវ ភ្នាក់ងារ​សារព័ត៌មាន​ទាំង អស់​ដែល​ធ្វើការ​នៅក្នុង​ខេត្ត មានការ​យោគយល់​អា​ធ្យា​ស្រ័យ​គ្នាច្រើន មិន​ដូចជា​កាលពីមុន ដោយមាន​ព័ត៌មាន​ខ្លះ​ចុះផ្សាយ​បំពុលបរិយាកាស​សង្គម និង​លាប​ពណ៌​គ្នា​គួរឱ្យ​ព្រួយបារម្ភ​។​

​ឯកឧត្តម​បញ្ជាក់ថា សារព័ត៌មាន​ជា​សេនាធិការ​របស់​ខេត្ត ដែល​គេ​អាច​ស្គាល់​យើង​ច្រើន គឺ​ដោយសារ​ការចុះ​ផ្សា​ព្វ​ផ្សាយ​ព័​ត៌ មាន​នេះឯង ដូច្នេះ​គួរឱ្យ​យើង​ផលិត​ព័ត៌មាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា ពលរដ្ឋ​រស់នៅក្នុង​ខេត្ត ។ លើសពីនេះ បុគ្គលិក​មន្ទីរ​ព័ត៌មាន ត្រូវតែ​ធ្វើការ​ងារ​ជូន​ប្រជាពលរដ្ឋ​ដោយ សុចរិត​មិន​លំអៀង រើសអើង ព្រោះ​យើង​ស៊ីប្រាក់ខែ​រដ្ឋ ត្រូវតែ​បម្រើ​រាស្ត្រ​ឱ្យបាន​ល្អ មិនត្រូវ​គិតតែ​ពី ប្រយោជន៍​ផ្ទាល់ខ្លួន​នោះឡើយ​៕

អត្ថបទដោយ ៖ សុខ​ហៃ​